ជីវិត​ពិត​របស់​​មហាសេដ្ឋី​ពិភពលោក​ Warren Buffett កសាង​ខ្លួន​ពី​អ្នក​លក់​ស្ករគ្រាប់!


Buffett ​មាន​ឈ្មោះ​ពេញ​ថា​​ Warren Edward​ Buffett ​បច្ចុប្បន្ន​លោក​អាយុ​៨៣​​ឆ្នាំ​ ហើយ។ លោក​ ​គឺ​ជា​មហាសេដ្ឋី​ទី​២​របស់​អាមេរិក និង​ទី​៣​របស់​ពិភពលោក​បន្ទាប់​ពី​លោក​ Bill Gates និង លោក​Carlos Slim ជនជាតិ​ម៉ិកស៊ីកូ​​។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ​លោក​ធ្លាប់​ជា​មហាសេដ្ឋី​មួយ​របស់ពិភពលោក​។ លោក​ Buffett​ សព្វថ្ងៃ​មាន​មុខ​ដំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ជា​នាយក​ប្រតិបត្តិ ​និង​ម្ចាស់​ភាគ​ហ៊ុន​នៃ​ក្រុមហ៊ុន​ប័ណ្ណ​ភាគ​ហ៊ុន​មួយ​ឈ្មោះ Berkshire Hathaway។មិន​ត្រឹម​តែ​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​ដាច់​គេ​ម្នាក់​ លោក​ក៏​ជា​ជន​ល្បី​ល្បាញ​ផ្នែក​សប្បុរសធម៌​​ម្នាក់​ផង​ដែរ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្គាល់​ និង​​គោរព​ស្រលាញ់​លោក​ជា​ខ្លាំង​។ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​​នោះ​ គឺ​ភាព​មាន​បាន​ និង​ល្បីល្បាញ​របស់​លោក​កើតពី​​ជីវិត​អតីតកាល​ដ៏​សាមញ្ញ​មួយ​ប៉ុណ្ណោះ​ ព្រោះ​​លោក​ Buffett ធ្លាប់​មាន​ប្រវត្តិ​ជា​អ្នក​​លក់​ស្ករគ្រាប់​​នៅ​សំយាប​ផ្ទះ​គេ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​រក​លុយ​ផ្គត់ផ្គង់​ខ្លួន​​ឯង​។

ខាង​ក្រោម​នេះ​ប្រវត្តិ​សង្ខេប​នៃ​ខ្សែ​ជីវិត​​របស់​លោក​
លោកWarren Buffett បាន​​កើត​នៅ​ថ្ងៃ​ទី​៣០ខែ​សីហា​​ឆ្នាំ​១៩៣០ ក្នុង​ក្រុង ​Omaha រដ្ឋ Nebraska សហរដ្ឋ​អាមេរិក។ លោក ជា​កូន​​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​បី​នាក់ ដែល​មាន​ឪពុក​ជា​អ្នក​នយោបាយ​ព្រម​ទាំង​​ជា​អ្នក​ជំនួញ​លោក​ Howard Buffett និង​អ្នក​ស្រី Leila។ នៅ​ឆ្នាំ​១៩៤២ ក្រុម​គ្រួសារ​របស់​លោក​​បាន​ផ្លាស់​មក​រស់​នៅ​ក្រុង Washington D,C​ ពេល​នោះ​លោក​មាន​វ័យ​ទ្រើស​បន្តិច​ ហើយ​បាន​ចូល​រៀន​នៅ​អនុ​វិទ្យាល័យ​មួយ​ឈ្មោះ​​Alice Deal ហើយ​៥​ឆ្នាំ​​ក្រោយ​មក​លោក​បាន​រៀន​ចប់​វិទ្យាល័យ​​​មួយ​​ឈ្មោះ​Woodrow Wilson ​នៅ​ក្នុង​ក្រុង​ ហើយ​ចូល​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​មួយ​ឈ្មោះ​​Wharton Business​ នៅ​អាយុ​១៦​ឆ្នាំ​។ ត្បិត​ថា​មាន​ឪពុក​ជា​អ្នក​នយោបាយ​ មាន​ជីវភាព​បង្គួរ​ហើយ​ក៏​ដោយ​ Buffett ​ជា​ក្មេង​ដ៏​ឆ្លាត​ម្នាក់​​ និង​ចេះ​​លុយ​​តាំង​ពី​តូច​ ដូច​នេះ​តាំង​ពី​គេ​ចូល​រៀន​វិទ្យាល័យ​រហូត​មក​ដល់​មហាវិទ្យាល័យ​​គេ​មិន​ដែល​យក​លុយ​ពី​ផ្ទះ​ឡើយ​ ពោល​គឺ​គេ​ចេះ​ផ្ញើ​ខ្លួន​នឹង​ខ្លួន​ឯង​រហូត​មក ​ដោយ​មិន​ពឹង​ពាក់​​លើ​គ្រួសារ​ឡើយ​។​ កាល​ពី​នៅ​រៀន​អនុវិទ្យាល័យ​ ជាង​៣​ឆ្នាំ លោក​​​បាន​ដើរ​​លក់​​ស្ករ​គ្រាប់ កូកាកូឡា​ និង​ទស្សនាវដ្ដី​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ដែល​អាច​សន្សំ​លុយ​បាន​យ៉ាង​ច្រើន​។ តែ​មួយ​រយៈ​ក្រោយ​មក​ ពេល​លោក​មក​ដល់​វិទ្យាល័យ​បាន​បែក​គំនិត​ ចូល​លុយ​គ្នា​ជា​មួយ​មិត្ត​ម្នាក់​ទៀត​បាន​ប្រាក់​២៥​ដុល្លារ​ទិញ​ធុង​ម៉ាស៊ីន​ Game ដាក់​តាម​ហាង​កាត់​សក់​ក្នុង​តំបន់​ ដោយ​រំពឹង​ថា​ នឹង​បាន​ចំណូល​​ច្រើន​ជាង​មុន​។
ពិត​ជា​ដូច​ការ​រំពឹង​ទុក​មែន​ តែ​ប៉ុន្មាន​ខែ​សោះ​ ម៉ាស៊ីន​Game របស់​លោក​មាន​គេ​ចូល​លេង​យ៉ាង​ច្រើន​ ហើយ​លោក​ក៏​បាន​​ទិញ​វា​ដាក់​បន្ថែម​នៅ​តាម​បណ្ដា​ហាង​កាត់​សក់​ជា​ច្រើន​ទៀត​។ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​​មក​លោក​បាន​សម្រេច​បោះ​បង់​មុខ​របរ​Game ព្រោះ​​លោក​ចាប់​អារម្មណ៍​ខ្លាំង​ពី​ផ្សារភាគហ៊ុន។ នៅ​ពេល​ជិត​បញ្ចប់​មហាវិទ្យាល័យ​ទៅ​ហើយ នៅ​ឆ្នាំ​១៩៥០ លោក​បាន​ប្ដូរ​ទៅ​រៀន​ក្នុង​សាកល​វិទ្យាល័យ Nebraska-Lincoln និង​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​គ្រប់គ្រង​ជំនួញ​​នៅ​ទី​នោះ​ នៅ​វ័យ​១៩​ឆ្នាំ។ ២​ឆ្នាំ​ក្រោយ​មក​ លោក​Buffett ត្រូវ​បាន​កូន​ស្រី​មហាសេដ្ឋី​ទី​១៥៣​ក្នុង​លោក នាង​ Susan Thompson ស្រលាញ់​ជា​ខ្លាំង​ពួក​គេ​បាន​រៀប​ការ​នៅ​ឆ្នាំ​ក្នុង​ឆ្នាំ​១៩៥២​
ហើយ​​បច្ចុប្បន្ន​​ពួក​គេ​មាន​កូន​បី​នាក់​។

* ជីវិត​ជំនួញ
ដំបូង​ឡើយ​នៅ​​ឆ្នាំ​១៩៥១-៥៤បន្ទាប់​ពី​បាន​បញ្ចប់​មហាវិទ្យាល័យ​លោក​Buffett​ បែក​ពី​ឪពុកម្ដាយ​ទាំង​ស្រុង​ហើយ​បាន​ចូល​ធ្វើ​ការ​ជា​អ្នក​លក់​ប័ណ្ណ​ភាគ​ហ៊ុន​​នៅ​ក្រុម​ហ៊ុន​​មួយ​ឈ្មោះ​ថា​Buffett-Falk & Co.,និង​​ធ្វើ​ជា​គ្រូ​បង្រៀន​​​សាកលវិទ្យាល័យ​មួយ​ផង​ដែរ​។នៅ​ឆ្នាំ​១៩៥៤ លោក​បាន​ចេញ​ពី​ក្រុមហ៊ុន​នោះដោយ​គ្មាន​លុយ​ច្រើន​ទេប៉ុន្តែ​ដោយ​លោក​មាន​សមត្ថភាព​និង​បទពិសោធន៍​ច្រើន​ លោក​​ត្រូវ​បាន​គេ​ហៅ​​មក​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​Graham-NewmanCorp ជា​អ្នក​វិភាគ​មូលបត្រ​វិញ​ម្ដង​​។លោក​បាន​ធ្វើ​ការ​នៅ​ទី​នោះ​អស់​រយៈពេល​២​ឆ្នាំ​ទៀត(១៩៥៤-៥៦)សរុប​ទៅ​លោក​ធ្វើ​ការ​ឲ្យ​គេ​អស់​ជាង​៦​ឆ្នាំ​។យ៉ាង​ណា​ក៏​ដោយ​នៅ​ឆ្នាំ​១៩៥៦​ដោយ​សារ​លោក​ចេះ​​សន្សំ​លុយ​និង​ចាយ​​យ៉ាង​ត្បិតត្បៀត​អំឡុង​ពេល​ដែល​លោក​ធ្វើ​ការ​ឲ្យ​គេ​នោះលោក​បាន​សល់​លុយ​​​ច្រើន​គួរសម​ដែរ​​​ពេល​នោះ​ហើយ​ដែល​លោក​បាន​បែក​គំនិត​មក​បើក​ក្រុមហ៊ុន​ខ្លួន​ឯង​​ដ៏​តូច​មួយ​​ទទួល​ប្រឹក្សា​ផ្នែក​ភាគហ៊ុន​។ ក្រុមហ៊ុន​នោះ​ ឈ្មោះ​​BuffettPartnership, Ltd.,។ រហូត​ដល់​ឆ្នាំ​១៩៦០ ក្រុមហ៊ុន​​របស់​លោក​ Buffett មាន​ការ​រីក​ចម្រើន​ជា​ខ្លាំង​ និង​មាន​ដៃគូ​ជំនួញ​ដល់​ទៅ​៧ប្រតិបត្តិការ​រួម​មាន​BuffettAssociates, Buffett fund, Dacee, Emdee, Glenoff, Mo-Buff និងUnderwood។​ ហើយ​ក្រោម​នៅ​ឆ្នាំ​១៩៧០ ​លោក​បាន​រំលាយ​​​ក្រុមហ៊ុន​​នោះ​ ហើយ​បើក​ក្រុមហ៊ុន​ផ្សារភាគហ៊ុន​ថ្មី​មួយ​ទៀត​គឺ​ក្រុមហ៊ុន​Berkshire Hathaway Inc,ដែល​​ដល់​បច្ចុប្បន្ន​វា​ជា​ក្រុមហ៊ុន​ផ្សារភាគហ៊ុន​ធំ​ជាង​គេ​នៅ​អាមេរិក​ហើយ​លោក​ជា​​ក្រុមប្រឹក្សាភិបាល​ជា​រធាន​ប្រតិបត្តិ​និង​ជា​ម្ចាស់​ភាគ​ហ៊ុន​ផ្ទាល់​។ចាប់​ពី​ពេល​ដែល​លោក​បាន​បើក​ក្រុមហ៊ុន​ថ្មី​ឆ្នាំ​១៩៧០​នោះ​មកបាន​​ធ្វើ​ឲ្យ​ជោគជតារាសី​របស់​លោក​Buffett​មាន​ការ​កើន​ឡើង​ឥត​ឈប់ឈរ​។លោក​អាចចំណេញ​​បាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ទាំង​មិន​ដឹង​ខ្លួន​ដែល​នេះ​កាន់​តែ​​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មាន​ការ​ញាក់​ផ្អើល​ជា​ខ្លាំង​។ការ​វិវត្តន៍​នៃ​ជំនួញ​របស់​លោក​កាន់​តែ​កើន​ឡើង​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​បាន​ធ្វើ​ឲ្យ​លោក​Buffett​​បាន​សម្រេច​បំណង​ដ៏​​ធំ​គឺ​លោក​អាច​ក្លាយ​ជា​ជំនួញ​ឈាន​មុខ​គេ​បង្អស់​ទាំង​អ្នក​ជំនួញ​ចាស់ និង​អ្នក​ជំនួញ​ថ្មី​។ រហូត​ឆ្នាំ​២០០៨​​ជា​រឿង​មួយ​ដែល​មិន​គួរ​ឲ្យ​ជឿ​លោក​ត្រូវ​បាន​ទស្សនាវដ្ដី​ពិភពលោក​Forbes​ចុះ​ថាជា​បុរស​ដ៏​មាន​ទ្រព្យ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជាង​​៥០​ពាន់​លាន​ដុល្លារ​។ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤​នេះលោក​បាន​រំកិល​ទៅ​លេខ​៣ ​វិញ​បន្ទាប់​ពី​លោក​ BillGates និង​ លោក​ CarlosSlim ដោយ​មាន​លុយ​៦៧​ពាន់​លាន​ដុល្លារ​។ លោក​ក៏​ជា​ជន​ល្បី​ល្បាញ​ផ្នែក​សប្បុរសធម៌​​ម្នាក់​ផង​ដែរ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្គាល់​ និង​​គោរព​ស្រលាញ់​លោក​ជា​ខ្លាំង ហើយ​ លោក​បាន​ធ្លាប់​សន្យា​ថា​នឹង​បរិច្ចាគ​ទ្រព្យ​៩៩%​របស់​ខ្លួន​ទៅ​ឲ្យ​បុព្វហេតុ​សប្បុរសធម៌។ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ លោក Buffett បាន​​ទទួល​​​ងារ​ជា​កំពូល​អ្នក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រចាំ​សតវត្ស​ទី​២០ដោយក្រុម​អ្នក​ជំនួញ​ពិភពលោក​ ហើយ​ឆ្នាំ​ ២០០៧គាត់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មនុស្ស​ដែល​មាន​សក្ដានុពល​បំផុត​​ក្នុង​ពិភពលោក​របស់​ទស្សនាវដ្ដី The Time។ លោក​ក៏​ធ្លាប់​បាន​ទទួល​​រង្វាន់​មេដាយ​សេរីភាព​​​​មួយ​​ ពី​ប្រធានាធិបតី​អាមេរិក​អូបាម៉ា ផង​ដែរ​កាល​ពី​ឆ្នាំ​​២០១១​។



Share on Google Plus

0 comments:

Post a Comment