កំពូល​អាហារ​ទាំង​១០​ដែល​បង្ក​ជា​ហានិភ័យ​ជំងឺ​មហារីក​ខ្លាំង​ជាង​គេ

នាប៉ុន្មានឆ្នាំចុងក្រោយនេះ អាហារជាច្រើនប្រភេទត្រូវបានអ្នកគីមីចំណីអាហារបកស្រាយថា វាមានពាក់ព័ន្ធនឹងមូលហេតុដែលបង្កជាជំងឺមហារីក ហើយអាហារទាំងនោះសុទ្ធតែជាតម្រូវការបរិភោគប្រចាំថ្ងៃរបស់មនុស្សយើងទៀត តែដឹងទេថា អាហារអ្វីខ្លះដែលបង្កជាជំងឺមហារីកខ្លាំងជាងគេក្នុងលោកនេះ?
ថ្ងៃនេះគេហទំព័រ Kqube នឹងលើកយកប្រធានបទនេះមកបកស្រាយ ដើម្បីឲ្យប្រិយមិត្តគ្រប់រូបងាយស្រួលក្នុងការជៀសវាង ឬកាត់បន្ថយនៃអាហារទាំងនេះ ដោយផ្អែកតាមការស្រាវជ្រាវរបស់ Cancer Hospital Chinese Academy of Medical Sciences ។
១. គ្រាប់ផ្កាឈូករ័ត្ន៖ រុក្ខជាតិដែលឆាប់ដុះលូតលាស់ប្រភេទនេះងាយនឹងស្រូបយកជាតិដែកណាស់ បើសិនជាវាដាំលើដីដែលមានជាតិដែក ហើយការដែលមានផ្ទុកជាតិដែកច្រើនពេកក្នុងខ្លួនមនុស្សអាចបង្កជាជំងឺមហារីកសួតបាន ។
២. ស្ករកៅស៊ូ៖ ទោះបីជាស្ករកៅស៊ូត្រូវបានផលិតឡើងដោយគ្មានជាតិពុលក្ដី ប៉ុន្តែសារធាតុដែលមានក្នុងស្ករកៅស៊ូដូចជា aspartame និង titanium dioxide អាចបង្កជាជំងឺមហារីកបាន ។
baby-photoshoot-expectations-vs-reality-pinterest-fails-20-577f7810affa0__605
៣. ប៊ីចេង (MSG)៖ ប៊ីចេងជាភាសាអង់គ្លេសហៅថា Monosodium Glutamate ប៉ុន្តែមនុស្សជាច្រើនស្គាល់វាត្រឹមជា MSG តែប៉ុណ្ណោះ ដោយវាត្រូវបានគេប្រើក្នុងឧស្សាហកម្មចំណីអាហារជាទូទៅដើម្បីជំរុញឲ្យអាហារមានរសជាតិឆ្ងាញ់ជាងមុន ប៉ុន្តែបើបរិភោគវារាល់ថ្ងៃ ឬក្នុងបរិមាណច្រើន វាអាចធ្វើឲ្យយើងធ្លាក់ខ្លួនឈឺធ្ងន់នៅថ្ងៃណាមួយ ។
baby-photoshoot-expectations-vs-reality-pinterest-fails-3-577f637b5c55f__605
៤. ថ្លើមជ្រូក ៖ វាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយដែលថាថ្លើមជ្រូកអាចធ្វើឲ្យយើងកើតជំងឺមហារីក ប៉ុន្តែវាជាការពិត ព្រោះនៅក្នុងថ្លើមជ្រូកមានផ្ទុកជាតិ cholesterol យ៉ាងច្រើន ហើយវាក៏ជាមូលហេតុធ្វើឲ្យយើងកើតជំងឺមហារីកថ្លើម និងជំងឺផ្សេងៗផងដែរ ។
13686756_371170999673673_3030674040713749537_n
៥. មីសួ៖ ជាតិគីមីឈ្មោះAlum ដែលគេប្រើដើម្បីធ្វើមីសួនេះអាចជាមូលហេតុដែលបង្កជាជំងឺមហារីកសុដន់ និងជំងឺបាត់ការចងចាំ ។
13669165_371171046340335_5230487167730652996_n
៦. បន្លែត្រាំ ឬជ្រក់៖ អ្នកបរិភោគអាហារប្រភេទនេះត្រូវបានអ្នកជំនាញប្រាប់ឲ្យដឹងថា វាអាចបង្កើនឱកាសឲ្យកើតជំងឺមហារីកក្រពះច្រើនជាងអ្នកធម្មតា ។
13615256_369677789822994_8779284393605422058_n
៧. ទឹកផ្លែឈើដប ៖ ទឹកផ្លែឈើដប និងកំប៉ុងភាគច្រើនសម្បូរទៅដោយជាតិស្ករខ្ពស់ ប៉ុន្តែមនុស្សជាច្រើនតែងមើលរំលងរឿងមួយនេះ ។
13612285_369677793156327_831509840326899203_n
៨. ពងទាខ្មៅ៖ ពងទាប្រភេទនេះមានការពេញនិយមណាស់ចំពោះប្រជាជនចិន ប៉ុន្តែវាត្រូវបានគេឲ្យដឹងថា ពងទាប្រភេទនេះធ្វើឡើងដោយប្រើប្រាស់ជាសំណច្រើន ហើយជាតិសំណនេះអាចបំពុលសុខភាពមនុស្សខ្លាំងណាស់ បើកាលណាបរិភោគវាច្រើន ។
13332711_363007233823383_6298820514932258984_n
៩. តៅហ៊ូត្រាំ៖ តៅហ៊ូប្រភេទនេះមានផ្ទុកមេរោគច្រើនណាស់ ដូច្នេះហើយអ្នកបរិភោគវាក៏គ្រោះថ្នាក់ណាស់ដែរ ។
13322086_363007237156716_7250804020575060417_n
១០. នំឆាខ្វៃ៖ នំឆាខ្វៃជាប្រភេទអាហារដែលគេប្រើខ្លាញ់ច្រើនសម្រាប់បំពង ហើយអាហារប្រភេទនេះត្រូវបានគេឲ្យដឹងថា អាចបង្កជាជំងឺមហារីកក្រពេញប្រូស្តាតបាន ៕
11AMAZON2-master675
ប្រភព៖ kqube
Share on Google Plus

0 comments:

Post a Comment