ចាន់ វឌ្ឍ​នាកា និង ធារី ចន្ថាប៊ីន បន្ត​ជាប់​ជម្រើស​ជាតិ​ដដែល ទោះ​មិន​សូវ​បង្ហាញ​ខ្លួន​ក្នុង​ក្លឹប​ក្រៅ​ស្រុកក្តី


(ភ្នំពេញ)៖ កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ត្រូវបានគ្រូបង្វឹក Leonardo Luiz បានកោះហៅចូល ជម្រើសជាតិកម្ពុជាដដែល បើទោះបីជាមិនសូវបានក្លឹបនៅថៃ និងជប៉ុនមិនសូវដាក់ចូលលេងក៏ដោយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧ នេះនៅទីស្នាក់ FFC គ្រូបង្វឹកក្រុមគោព្រៃ កម្ពុជា សញ្ជាតិប្រេស៊ីល លោក Leonardo Luiz បានបន្តបញ្ចូលឈ្មោះកីឡាករលំដាប់ជួរមុខខ្មែរកាត់បារាំង ធារី ចន្ថាប៊ីន ដែលកំពុងឲ្យក្លឹបស្ថិតក្នុងលីគទី២ របស់ថៃ គ្រាដែល ចាន់ វឌ្ឍនាកា កំពុងលេងឲ្យក្លឹបអាជីព Fujieda MYFC ស្ថិតក្នុងលីគលំដាប់ទី៣ របស់ជប៉ុនចូលក្នុងក្រុមជម្រើសជាតិដដែល។
ការធ្វើសន្និសីទបង្ហាញឈ្មោះកីឡាករជាថ្មីនេះ ត្រូវបានធ្វើឡើងដើម្បីត្រៀមប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី នាថ្ងៃទី៨ ខែមិថុនា មុននឹងបន្ដធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ីខាងលើ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នេះ។
សមាសភាពកីឡាករទាំង ២៥នាក់របស់ក្រុមជម្រើសជាតិកម្ពុជា មានដូចខាងក្រោម៖
១- ស៊ូ យ៉ាទី ២- ហ៊ុល គីមហ៊ុយ ៣- អ៊ុ សេរីរ័ត្ន ៤- អោម ឧត្តម ៥- ឆុំ ពិសា ៦- ណុប តុលា ៧- សឿយ វិសាល ៨- ធារី ចន្ថាប៊ីន ៩- នេន សុធារ័ត្ន ១០- សឿត បារាំង ១១- រស់ សំអឿន ១២- ឈិន ឈឿន ១៣- ទិត្យ ឌីណា ១៤- ប្រាក់ មុន្នីឧត្តម ១៥- ច្រឹង ពលរដ្ឋ ១៦- ហួយ ផល្លីន ១៧- ប្រាក់ ធីវ៉ា ១៨- អ៊ិន សុដាវិន ១៩- ស៊ុន វណ្ណដេត ២០- កែវ សុផេង ២១- កែវ សុខង៉ន ២២- ឃួន ឡាបូរ៉ាវី ២៣- ចាន់ វឌ្ឍនាកា ២៤- នួន បូរី ២៥- សារី ម៉ាត់ណូរ៉ូទីន៕

ការធ្វើសន្និសីទបង្ហាញឈ្មោះកីឡាករជាថ្មីនេះ ត្រូវបានធ្វើឡើងដើម្បីត្រៀមប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី នាថ្ងៃទី៨ ខែមិថុនា
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ធារី ចន្ថាប៊ីន

ប្រភព : Khmetalking
Share on Google Plus

0 comments:

Post a Comment