ផ្ញើជូនក្រសួងមហាផ្ទៃ៖ ប៉ាស្ព័រខ្មែរធ្វើយកលុយថ្លៃជាងគេលើលោក តែអ្នកយកលុយវិញចរឹកមិនថ្លៃថ្នូរសោះ ទាំងការស្លៀកពាក់ នឹងរបៀបរបបអង្គុយ សាររិះគន់របស់ប្រជាពលរដ្ឋធ្លាប់ជួបផ្ទាល់ នៅកន្លែងធ្វើលិខិតឆ្លងដែន (Passport) អានហើយចុកឈាម!
------សូមស្តាប់សម្តីពួកគាត់ដែលទៅធ្វើដូចខាងក្រោម៖
លោក គឹម ជិនហូរ៖ វាជាការពិតណាស់ ខ្ញុំឃើញផ្ទាល់ហើយ មានការអាណិតពួកគាត់ដែលឈរតំរង់ជួរនឹងណាស់ ធ្វើអោយលុយពេញថ្លៃ តែដូចយើងទៅសុំទានគេចឹង គួរតែគិតថាប្រទេសយើងធ្វើលិខិតឆ្លងដែន គឺថ្លៃជាងគេជាងឯង ប៉ុន្តែអត់សកម្មនឹងការងារទេ ម្នាក់ៗធ្វើការតាមអារម្មណ៍ផ្ទាល់ខ្លួន។
បីយា ៖ ពួកគាត់ភាគច្រើននិយាយចេញមកដូចគ្មានការរៀនសូត្រចឹង តាំងពីកន្លែងស្គេន ក្រយៅដៃដំបូង រហូតដល់ចប់ គ្មានអ្នកណាសម្តីល្អមួយ អាក្រក់ខ្លាំងណាស់មិនដឹងជាពួកគាត់គិតម៉េចទេ គ្នាទៅធ្វើគ្នាអោយលុយសោះ បើទៅសុំម៉ងខ្ញុំមិនថាទេ។
ប៊ុនធឿន សាឡុំសាន៖ នៅកន្លែងហ្នឹងខ្លាញ់ខ្លាំងណាស់ គ្រាន់តែ Copy មួយសន្លឹកវាយត្រា បញ្ជាក់សៀវភៅគ្រួសារ ថាត្រឹមត្រូវតាមច្បាប់ដើម ៥០០០រៀល មួយថ្ងៃរកបាន យ៉ាងតិចក៏៣០០ដុល្លាដែរ។
ឌេត ពិសិទ្ធ៖ ខ្ញុំនាំកូនទៅធ្វើម្សិលមិញ និយាយមិនទាន់ផុតពីមាត់ផង មានគេថតបង្ហោះបាត់ (និយាយពីចរិតវិញមេមធ្យម ងំកូនចៅ អានៅកន្លែងស្កែនក្រយៅដៃ មួយទៀតកន្លែងថត)ចរិតហួសថ្លែង ប្រហែលពួកគាត់គិតថា ពួកគាត់ហ្នឹងអស្ចារ្យហើយមើលទៅ។
ប្រភពពី FACEBOOK
ប្រភពពី FACEBOOK
0 comments:
Post a Comment