បរទេស៖ យុគសម័យសព្វថ្ងៃនេះ ម្នាក់ៗតែងតែចង់បានរាងស្វែលស្អាត ស៊ិចស៊ី និងមានភាពទាក់ទាញជាពិសេសគឺសុភាពនារីតែម្តង។ ហេតុដូច្នេះអ្នកដែលចង់ មានរូបរាងតូចស្រឡូនក៏បានស្វែងរកវិធីគ្រប់យ៉ាងទាំងអស់ ដើម្បីសម្រកទំងន់របស់ខ្លួនឯង ទោះបីជាខ្លួនមានរាងកាយ មិនសូវជាធាត់ណាស់ណាក៏ដោយ។
អ្នកខ្លះដោយសារតែចង់ស្គមពេក សុខចិត្តបង្អត់បាយបង្អត់ទឹក ដល់ថ្នាក់ធ្លាក់ខ្លួនទៅជាឈឺ ឯខ្លះទៀតខិតខំរកផលិតផល មកបញ្ចុះទំងន់ គ្រប់ម៉ាកគ្រប់ម៉ូតក៏នៅតែគ្មានប្រសិទ្ធភាពដដែល ជួនពេលខ្លះព្យាយាមសម្រកខ្លាំងហួសហេតុ រហូតទៅជាឈឺផងក៏មាន។ នេះគឺជាហានិភ័យមួយចំពោះសុខភាព ដែលអ្នកគួរតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងឱ្យបានល្អប្រសើរជាងមុន។
ដូចជាក្នុងករណីកញ្ញាម្នាក់នេះផងដែរ ត្រូវបានប្រភពព័ត៌មានបរទេសមួយចុះផ្សាយឲ្យដឹងថា ហេតុតែចង់បានរាងស្គមពេក ប្រឹងសម្រកទំងន់រហូតដល់ត្រូវធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យស្ទើរស្លាប់ស្ទើររស់។ នាងត្រូវបានគេស្គាល់ឈ្មោះថា សារ៉ា ជាគំរូ និងបទពិសោធន៍មួយដល់មនុស្សជាច្រើន ដែលមានក្តីសុបិន្តថានឹងមានរូបរាងស្គម។ តាមការពិតរាងស្អាតវាសំខាន់ និងជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ប៉ុន្តែការបាត់បង់សុខភាពនឹងធ្វើឱ្យមនុស្សបាត់បង់អ្វីៗគ្រប់បែបយ៉ាង។ ដូចជាដែលអ្នកបានឃើញស្រាប់ សារ៉ា ធ្លាក់ខ្លួនមានរាងកាយលែងដូចជាមនុស្សទៀតហើយ គឺសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ។
ប៉ុន្តែថ្ងៃមួយនាង បានត្រឡប់មករកសភាពដើមវិញ ដោយធ្វើការផ្លាស់ប្តូរខ្លួនឯងសាជាថ្មី និងប្រឹងប្រែងយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯង កាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ សារ៉ាក៏បានទទួលសុខភាពល្អម្តងទៀត ហើយឥឡូវនេះនាងមើលទៅល្អជាងពេលមុនឆ្ងាយណាស់។ នេះគឺជារឿងដែលនឹកស្មានមិនដល់ និងមិនគួរឱ្យជឿមួយ ពីព្រោះតែនាងជិតនឹងស្លាប់បាត់ទៅហើយ តែដោយការភ្ញាក់រឮកឡើងវិញ សារ៉ា ក៏បានកែប្រែ ព្រមទាំងស្រឡាញ់ ខ្លួនឯងច្រើនជាងរូបសម្ផស្សខាងក្រៅ៕
ឃើញគំរូបែបនេះ ប្រិយមិត្តកុំចេះតែហ៊ាន! បើយើងមិនចេះស្រឡាញ់ខ្លួនឯងផង តើឱ្យអ្នកណាគេមកស្រឡាញ់កើត ហើយការជំនះលើធម្មជាតិដែលបានបង្កើត រូបកាយយើងមកនេះ ក៏មិនមែនជារឿងងាយស្រួលឡើយ គឺមានតែវាត្រឡប់មកបំផ្លាញជីវិតខ្លួនឯងវិញ ដូច សារ៉ាជាឧទាហរណ៍គំរូស្រាប់៕
ប្រភពពីខ្មែរឡូត
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment