លោក​ហ៊ុន សែន​៖ វៀតណាម​មិន​មែន​ជា​ចៅហ្វាយ​របស់​ខ្ញុំ ដែល​ខ្ញុំ​ត្រូវ​ស្មោះត្រង់​នោះទេ






















នៅ​រាត្រី​ថ្ងៃទី​៣១ កក្កដា​នេះ ប្រមុខ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រតិកម្ម​យ៉ាងខ្លាំង ទៅ​លើ​ម្ចាស់​Account ហ្វេ​សប៊ុក​មួយឈ្មោះ Phạm Đức Hiển ដែល​បាន​សរសេរ​Comment លើ​Page ហ្វេ​សប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ថា​«​លោក​ហ៊ុន​សែន​ក្បត់​វៀតណាម​»​។ ឆ្លើយតប​នឹង​ម្ចាស់​ហ្វេ​សប៊ុក​នេះ លោក​ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​ថា «​ហេតុអ្វី​បានជា​លោក​និយាយថា ខ្ញុំ​ក្បត់​វៀតណាម​? តើ​វៀតណាម​ជា​ឪពុក​ខ្ញុំ​ឬ​ជា​មហាក្សត្រ​ខ្ញុំ​ឬ​? លោក​ត្រូវ​ដឹងថា អ្នក​ដែល​ខ្ញុំ​ត្រូវ​ស្មោះត្រង់​គឺ​ជាតិ​ខ្មែ​របស់​ខ្ញុំ ព្រះមហាក្សត្រ​កម្ពុជា ជាទី​សក្ការៈ​របស់​ខ្ញុំ និង​ភរិយា​ជា​ទី​ស្រឡាញ់​របស់ខ្ញុំ​។ វៀតណាម​មិន​មែន​ជា​ចៅហ្វាយ​របស់​ខ្ញុំ​ដែល​ខ្ញុំ​ត្រូវ​ស្មោះត្រង់​នោះទេ​។ បើ​លោក​ជា​ជនជាតិ​វៀតណាម រស់​នៅ​កម្ពុជា​ស្របច្បាប់ ត្រូវ​គោរព​ច្បាប់​កម្ពុជា បើ​រស់​នៅ​មិន​ស្របច្បាប់ ត្រូវ​ចាកចេញ​ពី​កម្ពុជា និង​បើ​រស់នៅ​វៀតណាម សុំ​ស្រឡាញ់​មេដឹកនាំ​វៀតណាម​ទៅ​។​

​ខ្ញុំ​ជា​មេដឹកនាំ​កម្ពុជា​ដែល​មាន​ឯករាជ្យ អធិបតេយ្យភាព​ដែល​ត្រូវ​ទំនាក់ទំនង ជាមួយ​មេដឹកនាំ​វៀតណាម​ដោយ​ស្មើភាព និង​ស្មើសិ​ទិ្ធ​។ សុំ​លោក​បញ្ជូន​សារ​នេះ ជូន​មេដឹកនាំ​វៀតណាម​ផង បើ​លោក​ជា​ជនជាតិ​វៀតណាម​ត្រឹមត្រូវ​មែន ព្រោះ​ខ្ញុំ​ស្គាល់​ច្បាស់​ចរិត​មេដឹកនាំ​វៀតណាម តែង​គោរព​នូវ​ឯករាជ្យ អធិបតេយ្យភាព​របស់​កម្ពុជា ខុស​ពី​អា​ម៉ី​អា​ថោង​ដូច​លោក​នេះ​ឯង​»៕ ដោយៈ​សៅ វិសាល​
ប្រភព​​ពី វាយោ

Share on Google Plus

0 comments:

Post a Comment