កាលពីពេលថ្មីៗនេះ តារាស្រីជនជាតិអេស្ប៉ាញដ៏ល្បីមួយរូបគឺនាង អេឡេណា ណាយ៉ា (Elena Anaya) បានផ្តល់កិច្ចសម្ភាសន៍ដល់ប្រភពព័ត៌មាន អេល មុនដូ (El Mundo) ទាក់ទងនឹងកីឡាករល្បីឈ្មោះ គ្រីសស្ទៀនណូ រ៉ូណាល់ដូ (Cristiano Ronaldo) ។ សម្តីរបស់នាងហាក់ដូចជាវាយប្រហារកីឡាកររូបសង្ហានេះយ៉ាងខ្លាំងទាក់ទងនឹងអាកប្បកិរិយារបស់គាត់ និងអះអាងថាអត្តទន្ថភាព (ការជឿជាក់លើសមត្ថភាពខ្លួនឯង) របស់គាត់អាចប៉ះពាល់ដល់សង្គម។
តារាស្រីវ័យ ៤១ឆ្នាំរូបនេះបាននិយាយថា “យើងរស់នៅក្នុងសម័យកាលមួយដែលជនល្បីឈ្មោះដូចជា គ្រីសស្ទៀនណូ រ៉ូណាល់ដូ ដែលមានបុគ្គលិកលក្ខណៈមិនល្អអាចបង្កផលប៉ះពាល់ដល់សង្គម ត្រូវបានគេកោតសរសើរ។ ខ្ញុំពិតជាចង់ឱ្យប្រទេសព័រទុយហ្គាល់ឈ្នះពាន យូរ៉ូ ២០១៦ (Euro 2016) ប៉ុន្តែ ខ្ញុំមិនចង់ឱ្យ រ៉ូណាល់ដូ ស៊ុតបាល់ចូលទីទេ។ គេគឺជាគំរូមិនល្អ ព្រោះគេតែងតែឱ្យតម្លៃលើខ្លួនឯង។ ឧទាហរណ៍ដូចជាពេលគេទទួលបានជោគជ័យ ហេតុអ្វីក៏គេអបអរដោយដោះអាវចេញ ជាជាងរត់ទៅឱបមិត្តភក្តិ? ភាពអាត្មានិយម និងសម្ភារនិយមគឺជាកត្តាមួយដែលបំផ្លាញសង្គម”។
ចុះប្រិយមិត្តវិញ យល់ឃើញដូចជាតារាស្រីរូបនេះដែរទេ?
ប្រភព៖ mohameas
0 comments:
Post a Comment