រឿង​មិនគួរ​ឲ្យ​ជឿ អំពី​ការ​មក​រដូវ​ដំបូង ដែល​និយាយ​អំពី​សុខភាព​របស់​មនុស្ស​ស្រី

ការ​មក​រដូវ​ជា​លើកដំបូង​របស់​មនុស្ស​ស្រី​អាចជា​រឿង​មួយ​នាំ​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​បំផុត ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា នៅពេល​អ្នក​មក​រដូវ​ដំបូង​អញ្ចឹង អាច​បញ្ជាក់​នូវ​រឿង​ជាច្រើន​អំពី​សុខភាព​របស់​អ្នក​ទេ​?

​ឆាប់​ពេញវ័យ​ពេក
​អ្នកស្រាវជ្រាវ​មកពី Society of Pediatric Allergy and Immunology បាន​រកឃើញថា កាលណា​ក្មេងស្រី​ឆាប់​ពេញវ័យ​ពេក ច្រើន​តែមាន​បញ្ហា​ជំងឺ​តាអក និង​ជំងឺហឺត​។​

​មក​រដូវ​មុន​អាយុ ១២​ឆ្នាំ​
​ដោយយោង​ទៅតាម​ការសិក្សា​បាន​ឲ្យ​ដឹងថា បើសិន​ជាការ​មក​រដូវ​ជា​លើកដំបូង​របស់​អ្នក​កើតឡើង​មុន​អាយុ ១២​ឆ្នាំ អ្នក​ត្រូវតែទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើតេស្ត​រក​ជំងឺមហារីក​សុដន់​ផង​។​

​មក​រដូវ​នៅ​អាយុ ១២​ឆ្នាំ​
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Diabetic Medicine បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​មក​រដូវ​នៅ​អាយុ ១២​ឆ្នាំ មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ច្រើនជាង​អ្នក​ដែល​មក​រដូវ​នៅ​អាយុ​ច្រើនជាង​នេះ​។

​មក​រដូវ​នៅ​អាយុ ១៣​ឆ្នាំ​
​ការសិក្សា​រកឃើញថា ស្ត្រី​ដែល​ចាប់ផ្តើម​មក​រដូវ​នូវ​អាយុ ១៣​ឆ្នាំ មានការ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង​កាន់តែ​តិច​។​

​មក​រដូវ​នៅ​អាយុ ១៧​ឆ្នាំ​
​តាម​ការសិក្សា​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Clinical Endocrinology and Metabolism បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​មក​រដូវ​នៅ​អាយុ​ចាប់ពី ១៧​ឆ្នាំ​ឡើងទៅ ឃើញថា មាន​កំហាប់​ឆ្អឹង​កាន់តែ​តិច និង​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ពុក​ឆ្អឹង​៕​
Share on Google Plus

0 comments:

Post a Comment