អ្នកណាៗ ក៏ប្រាថ្នាចង់បានស្បែកសស្អាត ម៉ដ្ឋរលោងដែរ ជាពិសេស គឺនារីៗយើងតែម្តង។ មនុស្សភាគច្រើនប្រហែលជាគិតថា មានតែផលិតផលលើទីផ្សារទេ ដែលអាចជួយឲ្យស្បែកស្អាតបាន ប៉ុន្តែជាក់ស្តែង វាមិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ វាថែមទាំងមានសារធាតុគីមីច្រើនថែមទៀត។
ហេតុនេះហើយ ថ្ងៃនេះយើងនឹងនាំប្រិយមិត្តមកតាមដានអាថ៌កំបាំង ដែលជួយឲ្យស្បែកប្រែជាសស្អាត បានយ៉ាងឆាប់រហ័ស តាមរបៀបធម្មជាតិវិញម្តង។ ចង់ដឹងថាងាយស្រួលយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖
ដំណាក់កាលទី ១ ៖ អ្នកត្រូវសម្អាតរន្ធញើស និងជម្រុះកោសិកាចាស់ចោលជាមុនសិនដោយប្រើរូបមន្តខាត់ស្បែក ដូចខាងក្រោមនេះ។
# គ្រឿងផ្សំ ៖
• ស្ករ ១ ស្លាបព្រាបាយ
• ទឹកច្របាច់ចេញពីផ្លែក្រូចស្រស់ ៣ ស្លាបព្រាបាយ (ផ្លែក្រូចធំៗ មិនមែនក្រូចឆ្មារទេ)
• ប្រេងអូលីវ ១ ស្លាបព្រាបាយ
• ទឹកឃ្មុំ ១ ស្លាបព្រាបាយ
# របៀបអនុវត្ត ៖
ងាយៗ ដោយអ្នកគ្រាន់តែលាយគ្រឿងផ្សំដូចរៀបរាប់ខាងលើចូលគ្នា និងកូរឲ្យសព្វ។ បន្ទាប់មកយកវាមកលាបតាមបរិវេណស្បែក ដែលអ្នកត្រូវការ ទុកចោល ៤ ទៅ ៥ នាទី រួចលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ណៗជាការស្រេច។
ដំណាក់កាលទី ២ ៖ ជាដំណាក់កាល ដែលធ្វើឲ្យស្បែកប្រែជាស ដោយគ្រាន់តែអនុវត្តតាមការរៀបរាប់ដូចខាងក្រោម។
# គ្រឿងផ្សំ ៖
• ម្សៅអង្ករ ២ ស្លាបព្រាបាយ
• ទឹកច្របាច់ចេញពីផ្លែក្រូចស្រស់ ៦ ស្លាបព្រាបាយ (ផ្លែក្រូចធំៗ មិនមែនក្រូចឆ្មារទេ)
• ម្សៅ Baking soda ចំនួន ១ ភាគ ៤ នៃមួយស្លាបព្រាបាយ
# របៀបអនុវត្ត ៖
អ្នកគ្រាន់តែលាយម្សៅអង្ករ ម្សៅ Baking soda និងទឹករបស់ផ្លែក្រូចចូលគ្នា កូរឲ្យសព្វ (វានឹងមានសភាពខាប់ៗ)។ បន្ទាប់មកយកល្បាយនេះ មកលាបតាមបរិវេណស្បែកដែលអ្នកចង់ស ឲ្យក្រាស់បន្តិច រួចទុកចោល ២០ នាទី។ បន្ទាប់មកទៀត យកដៃត្រដុសលើបរិវេណស្បែកនោះបន្ថែម ២ នាទីទៀត សឹមលាងសម្អាតចេញជាការស្រេច។
សាកល្បងមើលចុះ ធានាថាអ្នកនឹងភ្ញាក់ផ្អើលពីលទ្ធផលជាក់ជាមិនខាន!
ប្រភព : Planet Insider
0 comments:
Post a Comment