កំពត៖ ដោយមើលឃើញពីទុកលំបាកវេនា នៃក្រុមគ្រួសារមួយក្រីក្រទីទាល់ នឹងមានសមាជិកម្នាក់ស្លាប់ ដោយពុំមានមឈូស ដាក់តម្កល់សពផងនោះ នៅព្រឹកថ្ងៃទី ២៧៨ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានលោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ តាមរយៈក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លាជាមឈូសលើកទី ៧២ ទៅប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ ប៊ូ ហយភេទស្រី អាយុ៨១ ឆ្នាំ នៅភូមិស្នោតូច ឃុំអង្គរមាស ស្រុក ដងទង់ ខេត្ត កំពត ដែលបានទទួលមរណៈភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២និង១៧នាទីយប់សាប់ដោយរោគាពាធ ។
អំណោយនេះមិនមែនជាលើកទីមួយនោះទេ ពោលគឺលោកស្នងការបានផ្តល់ជូនគ្រួសារសពចំនួន៧១លើករួចមកហើយ។ហើយនេះជា មឈូសលើកទី៧២ហើយ។ ក្រុមការងារបាននាំយកអំណោយ ផ្តល់ជូនបន្ថែមនូវ អង្ករ១បាវស្មើ៥០គីឡូក្រាមផងដែរ ដែលជារបស់លោកឧត្តមសេនីយ៌ទោ ម៉ៅ ច័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោកស្រី ដើម្បីជាការចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព។
ក្រុមការងារស្នងការខេត្តបានប្រាប់ថាលោកស្នងការនឹងផ្តល់អំណោយជាមឈូសជាបន្តបន្ទាប់ទៀតដល់គ្រួសារសពក្រីក្រ ដើម្បីបានតម្កល់សពធ្វើបុណ្យឱ្យបានសមរម្យតាមប្រពៃណី៕
ប្រភពពី រស្មីគោកធ្លក
ទំព័រដើម
ព័ត៌មានជាតិ
អំណោយមឈូសលើកទី៧២ត្រូវលោកឧត្តមសេនីយទោ ម៉ៅ ច័ន្ទមធុរិទ្ធ ផ្តល់ជូនគ្រួសារសពក្រីក្រ
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment