រូបមន្ដធ្វើគុយទាវ​ទូក​ឆ្ងាញ់ !!!

http://health.com.kh/upload/+​គ្រឿងផ្សំ ៖
- សាច់គោ​ហាន់​ជា​ចំនិត​ស្ដើង
- ឆ្អឹង​ស៊ុប​គោ
- ប្រហិត​សាច់គោ
- ឈាម​គោ​ស្រស់ (​យើង​អាច​ធ្វើជា​សាច់ជ្រូក​ក៏បាន​ដោយ​ផ្ដូ​រ ជា​សាច់ជ្រូក​ចំនិត​ឆ្អឹង​ស៊ុប​ជ្រូក​ប្រហិត​សាច់ ជ្រូក​ក៏បាន​ប្រហិត សាច់គោ​ក៏បាន និង​ឈាមជ្រូក​ស្រស់​)
- ត្រកួន
- សណ្ដែកបណ្ដុះ
- ទឹកត្រី
- ស្ករស
- អំបិល
- ប៊ីចេង
- ម្រេច​គ្រាប់
- ថ្នាំ​ចិន
- ទឹក​ស៊ី​អី​វ​
- មើម​ខ្ញី​បន្តិច
- ដើម​ឃិនឆាយ​មួយ​ដុំ
- គុយទាវ​សរសៃ​តូច
- ខ្ទឹម​លីង និង​ស្លឹក​ខ្ទឹម​

+​វិធី​ធ្វើ​៖
​យើង​ត្រូវ​ដាំទឹក​ឲ្យ​ពុះ​រួច​ដាក់​ឆ្អឹង​ស៊ុប​រម្ងាស់ ជាមួយ​ទឹកត្រី ស្ករស អំបិល ប៊ីចេង ម្រេច​គ្រាប់ ថ្នាំ​ចិន ទឹក​ស៊ី​អី​វ​មើម​ខ្ញី និង​ដើម​ឃិនឆាយ​ទាល់តែ​ឆ្អិន​ចេញ​ជាតិ​ល្អ​។ បន្ទាប់មក​យើង​ត្រូវ​ដាំទឹក​មួយ​ឆ្នាំង​ទៀត​ដើម្បី​ស្រុះ​គុយទាវ ត្រកួន និង​សណ្ដែកបណ្ដុះ​ឲ្យ​ទន់​រួចហើយ​ដាក់​ចាន យើង​យក​កន្ត្រង​គុយទាវ​មក​ធ្វើការ​ស្រុះ​សាច់គោ​និង​ប្រហិត ប៉ុន្តែ​កុំ​ឲ្យ​ឆ្អិន​ពេក រួចហើយ​ដាក់​ពីលើ​ចាន​ដែល​ដាក់​គុយទាវ​។ ចុងក្រោយ​យើង​ត្រូវយក​វែក​សំលរ ហើយ​ចាក់​ឈាម​គោ​ស្រស់​ចូលក្នុង​វែក បន្តិច​បន្ទាប់មក​យក​វែក​ដែល​ដាក់​ឈាម​នោះ​លាយ​ជាមួយ​ទឹក​ស៊ុប​ដែល​យើង​បាន​ដាំ​នោះ (​តែ​មិនមែន​ចាក់​ទៅក្នុង​ឆ្នាំង​ស៊ុប នោះទេ​)​យើង​ត្រូវ​កាន់​វែក​នោះ​ដាក់​លើទឹក​ស៊ុប​ដែល​ក្ដៅ​រួច​យក​ស្លាបព្រា​កូរ​ទាល់តែ​ទឹក​ស៊ុប​នោះ​ឡើង​ក្រ​ម៉ៅ​នោះ​មានន័យថា​ស៊ុប​ឈាម​នោះ​ឆ្អិន​ហើយ​ចាក់​ចូលទៅក្នុង​ចាន​គុយទាវ ជា​ចុងក្រោយ​រោយ​ខ្ទី​ម​លីង និង​ស្លឹក​ខ្ទឹម​ពីលើ​ជាការ​ស្រេច ៕


ប្រភព​ ៖ rasmeinews.com​
Share on Google Plus

0 comments:

Post a Comment