មុខម្ហូបមួយប្រភេទនេះគឺជាមុខម្ហូបដែលថ្មីមួយដែលអ្នកអាចធ្វើមកញ៉ាំនៅថ្ងៃចុងសប្តាហ៍នេះ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីគ្រឿងផ្សំ និងរបៀបធ្វើ។ តើមានអ្វីខ្លះទៅ?
គ្រឿងផ្សំ ៖
ឆ្អឹងជំនីជ្រូកចំនួន៨ទៅ១០ឆ្អឹង ទឹកស៊ីអ៊ីវចំនួនមួយស្លាបព្រាកន្លះ អំបិលចំនួនបន្តិច ស្ករចំនួនមួយស្លាបព្រាធំ ទឹកក្រូចឆ្មារចំនួន២គ្រាប់ និងខ្ញីចំនួន៣បន្ទះ។
របៀបចម្អិន ៖
1. ដំបូងអ្នកត្រូវលាងឆ្អឹងជំនីនោះឲ្យស្អាត រួចដាក់ទឹកស៊ីអ៊ីវ អំបិល ស្ករ ទឹកក្រូចឆ្មារ និងខ្ញីចូលទៅក្នុងឆ្អឹងជំនីនោះ រួចច្របល់ឲ្យសព្វ ហើយទុកចំនួន២០នាទី។
2. ក្រោយពេល២០នាទីរួច អ្នកអាចចាក់ខ្លាញ់ក្នុងខ្ទះ រួចចៀនផ្នែកសាច់នៃឆ្អឹងនោះបន្តិច។
3. ទើបចាក់ទឹកដែលមានបរិមាណ២០០មីលីលីត្រចូលទៅក្នុងនោះ ដោយរំងាស់ដល់ទឹកនោះប្រែជាខាប់។
4. ក្រោយពេលដែលទឹកវាស្ងួតអស់ហើយ អ្នកអាចលើកវាដាក់ក្នុងចានដោយក្រាលបន្ទះក្រូចឆ្មារពីក្រោមជាការស្រេច៕
ប្រែសម្រួលដោយ ៖ កញ្ញា Tina
ប្រភព ៖ icook.tw
0 comments:
Post a Comment