ទឹកដោះ​កន្លាត​នឹង​ក្លាយជា​អាហារ​ពិសេស​នា​ពេល​អនាគត

ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានដេញ ដោលគ្នាពីប្រូតេអ៊ីនគ្រីស្តាល់ ដែលស្ថិតក្នុងពោះរបស់កន្លាត ។ បន្ទាប់ពីការវែកញែកពួកគេរកឃើញថា ប្រូតេអ៊ីនគ្រីស្តាល់មានសារធាតុចិញ្ចឹមច្រើនជាងទឹកដោះគោដល់ទៅ៤ដងឯណោះ ហើយពួកគេគិតថាវាអាចនឹងក្លាយជាគន្លឹះមួយដើម្បីចិញ្ចឹមមនុស្សជំនាន់ក្រោយនាពេលអនាគតបានទៀតផង ។
ថ្វីបើកន្លាតភាគច្រើនមិនផលិតទឹកដោះដូចជាកន្លាត Diploptera Punctate ដែលគេស្គាល់ថា ជាកន្លាតផ្តល់កំណើតកូនត្រូវគេបង្ហាញឱ្យឃើញពីការបូមចេញនូវប្រភេទទឹកដោះមានប្រូតេអ៊ីនគ្រីស្តាល់ដើម្បីចិញ្ចឹម កូនៗរបស់វា ។ ការពិតដែលថា សត្វល្អិតផលិតទឹកដោះគឺជារឿងមួយគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែអ្វីដែលក្រុមអ្នកស្រាវជ្រាវគិតថា កាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺមួយនៃប្រូតេអ៊ីនគ្រីស្ទាល់ផ្ទុកចំនួនថាមពលច្រើនជាង៣ដង បើប្រៀបធៀបទៅនឹងចំនួនទឹកដោះក្របី ហើយវាមានកាល់ឡូរីខ្ពស់ជាងទឹកដោះគោប្រចាំថ្ងៃ ។
ដោយសារការយកទឹកដោះកន្លាតមិនទាន់ជាជម្រើសដែលអាចទៅរួចនៅឡើយដូច្នេះហើយ ទើបក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិដែលដឹកនាំដោយក្រុមអ្នកស្រាវជ្រាវពីវិទ្យាស្ថានជីវវិទ្យាកោសិកាដើម និងថ្នាំបង្កើតឡើងវិញក្នុងប្រទេសឥណ្ឌាបានសម្រេចចិត្តដេញដោលគ្នាបន្តបន្ទាប់ពីហ្ស៊ែនដែលអាចទទួលខុសត្រូវសម្រាប់ការផលិតទឹកដោះប្រូតេអ៊ីនគ្រីស្តាល់បាន ។ លោក Sanchari Banerjee មនុស្សម្នាក់ក្នុងក្រុមបានផ្តល់បទសម្ភាសន៍ជាមួយកាសែតឥណ្ឌា Times of India កាលពីពេល ថ្មីៗកន្លងមកថា គ្រីស្តាល់ប្រៀបដូចជាអាហារពេញលេញ ។ ពួកវាផ្ទុកប្រូតេអ៊ីន ខ្លាញ់ និងស្ករ ៕
ប្រភព៖ everyday
Share on Google Plus

0 comments:

Post a Comment