សកលវិទ្យាល័យ លីវីភូល ដ៏ល្បីឈ្មោះរបស់អង់គ្លេងបានរកឃើញថា សារធាតុចម្រាញ់ចេញពីផ្កាស្ពៃខាត់ណា និងចេកអំបូងវាជួយព្យាបាលរោគក្រពះផ្សេងៗបាន ។
បើយោងតាមការសិក្សាស្រាវជ្រាវនៅក្នុងបន្ទប់ប្រតិបត្តិការពិសោធន៍គេបានរកឃើញថា កាកសរសៃពីបន្លែវាជួយការពាររាងកាយតាមធម្មជាតិ ប្រយុទ្ធជាមួយអាការ រលាកក្នុងក្រពះ ។
អ្នកពិសោធន៍កំពុងតែរង់ចាំមើលលទ្ធផលថា និងប្រើវាជាអាហារជាឱសថ ជាមួយនិងរោគរលាកពោះវៀនរ៉ាំរ៉ៃបានដែរឬអត់ ព្រោះរោគនេះវាធ្វើឲ្យរាគរូស និងឈឺពោះដែលបច្ចុប្បន្នគេជឿថា វាកើតចេញពីកក្តាកនុងបរិស្ថាន និងប្រព័ន្ធពូជម្នាក់ៗ ។
អ្នកវិទ្យាសាស្ត្រកំពុងផ្តោតការស្រាវជ្រាវ ពិនិត្យមើលថា អាហារដែលមានកាកសរសៃ ច្រើនក្នុងការទទួលទាន ដើម្បីជួយការបន្ទោរបង់ ដូចជាបន្លែ វាជួយកោសិកាក្នុងពោះវៀន បណ្តេញបាក់តេរី បង្កគ្រោះថ្នាក់ចេញមកបានដោយរបៀបណា ។ គេបានរកឃើញថា កាកសរសៃពីផ្លែចេកខ្នាតដ៏ធំមួយ ជាមួយនិងផ្កាស្ពៃខាត់ណាអាចនិងមានប្រយោជន៍ ក៏ប៉ុន្តែសារធាតុការពារផ្អូមដែលមាននៅលាយក្នុងអាហារ ចំអិនស្រាប់អាចបំឡែងឲ្យកើតបញ្ច្រាសទិសគ្នា ។
វេជ្ជបណ្ឌិត បារីខែមបែល បានពិសោធន៍ឃើញថា ចំណែកផ្សំផ្សេងៗនៃអាហារអាចនិងមានផលជាមួយ នឹងការបំលាស់ទីរបស់បាក់តេរីឆ្លងកាត់ក្រពះយ៉ាងខ្លាំង ។ លោកបានបន្តទៀតថា ការងាររបស់យើងបានបង្ហាញថា អាចជាវត្ថុចាំបាច់អ្នកជំងឺប្រភេទនេះ ដែលត្រូវជ្រើសរើសទទួលទាន តែអាហារដែលមានប្រយោជន៍ នឹងកំណត់អាហារចំអិនស្រាប់ឲ្យកាន់តែតិចចុះ ៕
ប្រភព ៖ everyday
0 comments:
Post a Comment