តារាសម្ដែង អ៊ុក ដារត្ន័ បានប្រាប់ពីក្ដីស្រមៃមួយដែលលោកតែងតែប្រាថ្នាចង់បានតាំងពីលោកចូលសិល្បៈមកទល់សព្វថ្ងៃ ទោះបីលំបាក និងត្រូវតស៊ូប៉ុណ្ណា ក៏ដោយគឺគ្រងតំណែងជាតួឯក។
រឿងភាគថ្មីដែលធ្វើឲ្យ ដារត្ន័ បានសម្រេចក្ដីសុបិនជាតួឯកនោះមានចំណងជើងថា “ឋានសួគ៌វណ្ណៈ” ដែលជាស្នាដៃរបស់ផលិតកម្ម “B&S Good Day Video” ដែលបានរៀបចំពិធីក្រុងពាលីកាលពីព្រឹកមិញដែលគ្រោងនឹងចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ក្នុងពេលខាងមុខនេះហើយ។
(ដារ័ត្ន និងតួឯកស្រីរឿង “ឋានសួគ៌វណ្ណៈ” )
ដារត្ន័ ប្រាប់ថា៖ “ខ្ញុំខំប្រឹងប្រែងគ្រប់បែបយ៉ាងនៅក្នុងវិស័យសិល្បៈទម្រាំអ្នកដឹកនាំគាត់បានឃើញពីសមត្ថភាពរបស់ខ្ញុំ តំណែងតួឯកជាក្ដីសុបិនរបស់ខ្ញុំតាំងពីថ្ងៃចូលសិល្បៈដំបូង រហូតមកដល់ពេលនេះជិត៤ឆ្នាំហើយ”។ តួប្រុសក្នុងរឿង “ឋានសួគ៌វណ្ណៈ” បានបន្តថា ការដែលបានក្លាយជាតួឯករឿងភាគថ្មីនេះ គឺជាប់ដោយសមត្ថភាពទាំងស្រុងព្រោះទម្រាំបានគ្រងតំណែងតួឯកនេះអ្នកដឹកនាំធ្វើតេស្តសមត្ថភាពសម្ដែងជាច្រើនលើកច្រើនសាររហូតដល់ចំណុចមួយដែលដែលអ្នកដឹកនាំពេញចិត្ត។
លោកបន្ថែមថា “អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរឿងទី១នេះត្រូវជាមួយអត្តចរិតរបស់ខ្ញុំច្រើន គឺខ្ញុំចូលចិត្តប្រភេទរឿងស៊ើបអង្កេត និងតាមប្រមាញ់ដូចទៅនឹងសាច់រឿង “ឋានសួគ៌វណ្ណៈ” នេះតែម្ដង”៕
អត្ថបទ៖ SAMEDY
ប្រភព៖ ស Sabay
0 comments:
Post a Comment